អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជំនួយឧបត្ថម្ភពីសប្បុរសជន
July 23, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ពីក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី ដើម្បីចាត់ចែង និង បែកចែកដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងឈរជើងនៅតាមតំបន់បិទខ្ទប់បណ្តោះអាសន្ន និង ប្រចាំការនៅតាមព្រំប្រទល់ខេត្តមណ្ឌលគិរី ក្រចេះ និង រតនគិរី និង ចែកជូនប្រជាពលរដ្ឋ ដែលមានអ្នកវិជ្ជមានកូវីដ-១៩ អ្នកជាប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ចែកជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក្នុងបរិបទកូវីដ-១៩ ពិធីនេះប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី ដែលបានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តសម្រាប់ឧបត្ថម្ភដល់កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកម្មនៅតាមតំបន់បិទខ្ទប់ ទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និង ចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩ នេះ។ ឯកឧត្តម ក៏បានបន្តថា នេះជាការបង្ហាញពីការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ជាពិសេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេស បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុនភេស្ជជ:កម្ពុជា កូកាកូឡា សាខាខេត្តមណ្ឌលគិរី បានឧបត្ថម្ភ ជាភេស្ជជ:កូកាកូឡា មានចំនួន ១០០ កេស៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ