ពិធីបិទ​វគ្គ​សិក្ខា​សាលា​សាកល្បង​ឆ្លើយតប​បន្ទាន់​គ្រោះអាសន្ន​កម្ពុជា ថ្នាក់​ក្រោម​ជាតិ​ នៅសាលា​ខេត្ត​កំពង់​ឆ្នាំង
May 23, 2018 អ្នកទស្សនា :

​នៅល្ងាច​ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅសាលា​ខេត្ត​កំពង់​ឆ្នាំង បាន​រៀប​ចំ​ពិធីបិទ​វគ្គ​សិក្ខា​សាលា​សាកល្បង​ឆ្លើយតប​បន្ទាន់​គ្រោះអាសន្ន​កម្ពុជា ថ្នាក់​ក្រោម​ជាតិ​ ក្រោម​អធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរង​ខេត្ត​កំពង់​ឆ្នាំង និង​លោក​ខៀវ ចាន់​ធាវី ប្រធាន​តំបន់​អង្គការ​ស្បៀង​អាហាពិភពលោក​​ និង​មាន​ការចូលរួម​ពីសិក្ខា​កាម​ថ្នាក់​ខេត្ត ក្រុង​ ស្រុក និង​បុគ្គលិក​អង្គការ​WFP សរុប​៥១​នាក់។​ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាល​រង​ខេត្ត​ ក៏បាន​ផ្ដាំផ្ញើដល់អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ សូមយកចំណេះដឹងដែលទទួលបានពីលំហាត់សាកល្បងនេះ ទៅអនុវត្តក្នុងការងារជាក់ស្ដែងរបស់ខ្លួន ទៅតាមជំហាន និងវិធីសាស្ត្រដែលបានពន្យល់ណែនាំដោយគ្រូសម្របសម្រួល។ ខ្ញុំក៏សូមផ្ដាំផ្ញើផងដែរដល់លោក លោកស្រីដែលទទួលគ្រប់គ្រងទូរស័ព្ទ Tablet សម្រាប់ប្រមូលព័ត៌មាន សូមប្រើប្រាស់ និងថែរក្សាឧបករណ៍ទាំងនោះឲ្យបានគង់វង្សយូរអង្វែង និងត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឲ្យបានរួចរាល់នៅមុនពេលមានគ្រោះមហន្តរាយកើតឡើង ហើយត្រូវភ្ជាប់ទំនាក់ទំនងជាប្រចាំជាមួយក្រុមលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីតាមដានពីការវិវត្តនៃសភាពការណ៍គ្រោះមហន្តរាយ ក៏ដូចជាចែករំលែកព័ត៌មានបន្ទាន់នានា។ នៅទីបញ្ចប់ ឯកឧត្តម​បានថ្លែង​ថា ​ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អស់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមលំហាត់សាកល្បងរយៈពេល២ថ្ងៃនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្មវិធីស្បៀងអាហារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំលំហាត់សាកល្បងនេះ និង​សូមគោរពជូនពរលោក លោកស្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ៕ ប្រភពព័ត៌មាន: រដ្ឋបាលកំពង់ឆ្នាំង (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ