រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត
May 23, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០១៨​ រដ្ឋបាលខេត្តរតនគិរី​ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត​ លោកមេបញ្ជាការ​ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ លោក​ លោកស្រីប្រធាន​ អនុប្រធានមន្ទីរពាក់ព័ន្ធ​ មេឃុំ​ ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​ទូទាំងខេត្ត​ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនាដើម្បីពិនិត្យលើសភាពការណ៍សន្តិសុខ​ សណ្តាប់ធ្នាប់ក្នុងខេត្ត​ ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន​ និងក្រោយបោះឆ្នោត​ និងពង្រឹងណែនាំលើការអនុវត្ត​ តួនាទី​ ភារកិច្ច​ របៀបរបបការងារ​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ