សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំប​ង បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ខួបលើកទី ១៥៥ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”
May 22, 2018 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំប​ង បានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០១៨ ខួបលើកទី ១៥៥ ក្រោមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ​អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជា ប្រធានកិត្តិយសសាខា​ កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំប​ង ឯកឧត្តម អ៊ុយ រី អនុប្រធាន​កិត្តិយស​សាខា​ឯកឧត្តម ចន្ទ័ សុផល​ទីប្រឹក្សា​រាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ប៊ុត​គឹមស៊ាន​ប្រធានគណៈកម្មាធិការ​សាខា​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា ក្រុ​មប្រតិបត្តិសាខា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ សសយក យុវជនកាកបាទក្រហមកម្ពុជា សប្បុរសជនសរុបចំនួន ៧០០នាក់ ដែលប្រារព្ធឡើងនៅសាលមហោស្រពស្ទឹងសង្កែក្រុងបាត់ដំបង។​ ទិវានេះប្រព្រឹត្តទៅនៅក្នុងគោលបំណង៖ -រំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម -យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ -កៀរគររកមូលនិធិពីសប្បុរសជនទាំងអស់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះ និងជនងាយរងគ្រោះផងដែរ។ សូមបញ្ជាក់ថា៖ ក្នុងទិវានេះដែរ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានទទួលថវិកាបណ្តោះអាសន្នពីសប្បុរសជនទាំងអស់បានចំនួន ១២២​,២១៦ដុល្លា (ដប់ពីម៉ឺនពីរពាន់២រយដប់ប្រាំមួយដុល្លារ) សម្រាប់បន្តបំពេញបេសកកម្មមនុស្សធម៌ក្នុងខេត្តបាត់ដំបងបន្តទៀត៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ