logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨
59
21-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ ឧសភាឆ្នាំ២០១៨ នៅបរិវេណស្តូបតំកល់អដ្ឋិធាតុស្ថិតក្នុងវត្តអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨ ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម ហួត ថន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងក្មេងចាស់បាននិមន្ត និងអញ្ជើញមកជួបជុំគ្នាដើម្បីប្រារព្ធពីធីបង្សកូលជូនដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតដើម្បីបង្ហាញនូវស្មារតីចងចាំមិនភ្លេចនូវសោកនាដកម្ម នៃការកាប់សម្លាប់ដ៏សាហាវព្រៃផ្សៃ និងយ៉ាងរង្គាលរបស់បនប្រលៃពូជសាន៍ប៉ុលពតដែលបានប្រព្រឹត្តទៅលើបងប្អូនជនរួមឈាមខ្មែរស្លូតត្រង់ រាប់លាននាក់ក្នុងអំឡុងរបបអាវខ្មៅកម្ពុជាប្រជាធិប្បតេយ្យនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ និងដើម្បីសំដែងនូកត្តញ្ញូតាធមរដ៍ជ្រាលជ្រៅចំពោះវិញ្ញាណក្ខ័ន្ធរបស់យុទ្ធជន យុទ្ធនារីនៃរណសេស្សសាមគ្គីសង្គ្រោះជាតិមាតុភូមិ ដែលបូជាជីវិត បូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុនៃការរស់រានឡើងវិញ និងការរំដោះប្រជាជនចេញពីគុគឥតជញ្ជាំង និងរបបវាលពិឃាត ដ៏ឃោឃៅបំផុតនិងមិនធ្លាប់មានក្នុងប្រវត្តិសាសន៍មនុស្សជាតិ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ