logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ ជំរុញឲ្យកងកម្លាំងទាំងអស់ ត្រៀមខ្លួនរក្សានូវសុខសុវត្ថិភាពឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត
25
19-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមកម្លាំងការពាររក្សានូវសុខសុវត្ថិភាពឲ្យបាន ១០០% មុនពេលបោះឆ្នោត កំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ហើយនៅតាមទីតាំងការិយាល័យ បោះឆ្នោតនីមួយៗ ត្រូវតែមានកម្លាំងការពារជាប្រចាំផងដែរ ដើម្បីជៀសវាងជនអនាធិបតេយ្យបង្កបញ្ហា ។ ឯ

កឧត្តម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តម បន្ថែមទៀតថា កន្លងមកស្ថានភាពនៅក្នុងខេត្តកំពង់ធំ មានសភាពស្ងប់ស្ងាត់ និងមានសណ្តាប់ធ្នាប់សាធារណៈបានប្រសើរ ដូច្នេះសូមលោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ខិតខំធ្វើការងារនេះបន្តទៀត និងអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ឲ្យមានប្រសិទ្ធិភាពបន្ថែមទៀត និងប្តេជ្ញាការពារឲ្យបានដាច់ខាតនូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឱកាសប្រើប្រាស់ឧបាយកល ញុះញង់  បំផ្លាញសមិទ្ធផល នៃសង្គមជាតិបានឡើយ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានថ្លែងក្រើនរំលឹកដល់លោកប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត នូវការប្រជុំគណៈបញ្ជាការឯកភាពនៅតាមក្រុង ស្រុក ឲ្យបានញឹកញាប់ ត្រូវគោរពវិន័យ សីលធម៌ ត្រូវមានអ្នកប្រចាំការនៅរៀងរាល់ថ្ងៃឈប់សម្រាក ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីបង្រ្កាបបទល្មើសនានា ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើង៕

ប្រភពព័ត៌មាន : រដ្ឋបាលខេត្តកំពង់ធំ (ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ