ព្រឹកថ្ងៃ សុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៨ ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកា ចែកសៀវភៅ ក្រមង៉ុយ និងបណ្ឌិត អ៊ូ ចុង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹិទ្ធបណ្ឌិត។ ការចែកជូន អ្នកគ្រូ លោកគ្រូ ក្នុងក្រុងកំពង់ឆ្នាំងរួមមាន៖ • មត្តេយ្យ មិត្តភាព ១៤ នាក់ • មតេ្តយ្យ ទីរួមខេត្ត ៧ នាក់ • មត្តេយ្យ ១២មករា ៤ នាក់ • បឋមសិក្សា ក្តីត្នោត ១៧ នាក់ • បឋមសិក្សា អនុវត្ត ២៣នាក់ • បឋមសិក្សា អារញ្ញ ១៨នាក់ • បឋមសិក្សាខ្សាមមា្សច័ន្ទលាភ ១៧នាក់ សរុប ១០០ នាក់ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)