logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី
92
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅសាល​ប្រជុំសាលាខេត្តរតនគិរី​ នារសៀលថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ​២០១៨​ បា​នរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តចំនួន​ ០១រូប​ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ។ លោក​ មួង​ ប៉ាង​ អភិបាលស្រុកតាវែង​ ត្រូវបានរាជរដ្ឋាភិបាល​កម្ពុជា តែងតាំងជាអភិបាលរងខេត្តរតនគិរី​ ជំនួសឯកឧត្តម​ លី​ វិន្ទ​ អភិបាលរងខេត្ត​ ដែលត្រូវចូលនិវត្តន៍​ និងដើម្បីបំពេញក្នុងរចនាសម្ព័ន្ធជួរគណៈអភិបាលខេត្ត​ ដែលចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ ។ ឯកឧត្តម​ សក់​ សេដ្ឋា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ មន្ត្រីរាជការ​ ដែលបានចូលរួមចំណែកនូវក្នុងការរក្សាស្ថេរភាព​ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ​ រក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងចន្លោះ​ ៧%​ ។ ឯកឧត្តម​បានផ្តាំផ្ញើដល់គណៈអភិបាលខេត្ត​ ក្រុង​ ស្រុក​ ព្រមទាំងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត​ ត្រូវពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ​ ប្រកបដោយគុណភាព​ ប្រសិទ្ធិភាព​ និងស្នាមញញឹម​ អនុវត្តឲ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា​ ។ ទន្ទឹមនឹងនេះ​ត្រូវរួមគ្នារក្សាស្ថេរភាព​ ប្រទេស​ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច​ ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្ករអស្ថេរភាពសង្គម​ ប៉ះពាល់ដល់សន្តិសុខជាតិ​ ។ ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន​ ទាំងវិធានការអប់រំ​ វិធានការរដ្ឋបាល​ និងវិធានការត្រួតពិនិត្យ​ ត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំ​ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍​ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន​ និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់​ ដែលរដ្ឋាភិបាលដាក់ចេញ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តរតនគិរី (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ