ព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំការងារសន្តិសុខបោះឆ្នោត នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី គោលបំណងដើម្បីអនុវត្តការងារសន្តិសុខជូនពលរដ្ឋក្នុងការបោះឆ្នោត ជ្រើសតាំងតំណារាស្រ្ត និតីកាលទី៦ ២០១៨ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះអោយបានល្អប្រសើរ ទី១ ពិនិត្យសកម្មភាពចលនារបស់គណៈបក្សនយោបាយ ទី២ រៀបចំកងកម្លាំងការពារសន្តិសុខនៅតាមការិយាល័យនីមួយៗ ទី៣ រៀបចំការងារសន្តិសុខក្នុងពេលយុទ្ធនាការ និងពេលបោះឆ្នោត ទី៤ រៀបចំដំណើរការបោះឆ្នោត ធ្វើយ៉ាងណាអោយមានលក្ខណៈត្រឹមត្រូវ និងយុត្តិធម៌។
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)