logo
Header Logo
ព័ត៌មានលម្អិត
thumbnail
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ខុសច្បាប់​លើកទី៣ឆ្នាំ២០១៨
72
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹក​ថ្ងៃសុក្រ៤រោច ជេស្ឋ​ ឆ្នាំ​ច សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវ​ថ្ងៃទី១៨ ខែឧសភា​ ឆ្នាំ​២០១៨ នៅសាលប្រជុំរដ្ឋបាលសាលាស្រុកបរិបូណ៌បានរៀបចំកិច្ចប្រជុំសផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុសច្បាប់​លើកទី៣ ឆ្នាំ​២០១៨​ ក្រោម​អធិបតី​ភាព​ លោក ឃួន​ សៅរុំ អភិបាល​ស្រុកបរិបូណ៌ លោក ឧត្តមសេនីយ៏ត្រី ជុន​ ថារិទ្ធ ស្នងការ​រងនគបាលខេត្ត​កំពង់ឆ្នាំង លោក ឡុង ណុំ សមាជិកក្រុមប្រឹក្សាស្រុក បរិបូណ៌​ដែលមានការអញ្ជើញចូលរួម ពីលោកលោកស្រីប្រធានការិយាល័យនានាជុំវិញស្រុក អធិការរង​ទទួលបន្ទុក​ការងារប្រឆាំងគ្រឿងញៀនលោកមេឃុំគ្រប់ឃុំ ភូមិ នាយប៉ុស្តរដ្ឋបាលឃុំ នាយករង​ផ្នែក​និងមន្ត្រីនគបាលប្រឆាំងគ្រឿងញៀន ប្រជាការពារភូមិ លោកនាយកសាលា លោក លោកស្រី​ម្ចាស់​សណ្ឋាន​ឡាយ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបកំសាន្ដ ខា​រ៉ាអូខេ ភោាជនីយដ្ឋាន អាហារដ្ឋាន​សរុប២៣៥នាក់។ ក្នុងគោលការ​ណ៍រួម ខុសច្បាប់លើកទី៣ ដើម្បី​បន្ត​ចាត់​តាំងអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព នូវបទបញ្ជាលេច០១ ប.បចុះថ្ងៃទី០១/០២/២០១៨របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ដើម្បី​ចាត់តាំងអនុវត្តយុទ្ធនាការការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្អែកលើផែនការ​ណ៍រួម និង វិធានការ​ទាំង០៥ របស់គណៈកម្មកាត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដែលបានចាត់តាំងអនុវត្តក្នុងប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនខុសច្បាប់លើកទី១និងលើកទី២ និង បន្តពង្រឹងយន្តការដែលមានស្រាប់ ក្នុង​ផែនការ​យុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើក១ លើកទ២ ដើម្បី​ប្រើប្រាស់​ជាយន្តកាសម្រាប់អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ឆ្នាំ២០១៨។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ