រដ្ឋបាលខេត្តកំពត បន្តទទួលអំណោយសប្បុរសធម៌ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
June 22, 2021 អ្នកទស្សនា :

នៅរសៀលថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពីលោកស្រី លីម ម៉េងអុី នូវអង្ករចំនួន៥០បាវ ស្មើនឹង៥០០គីឡូ មីជាតិចំនួន៥០កេស ទឹកបរិសុទ្ធចំនួន៥០កេស ត្រីខកំប៉ុងចំនួន ៥០យួរ និងអាល់កុលចំនួន៥កាន ស្មើនឹង១៥០លីត្រ ដែលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ ក៏ដូចជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោកស្រី លីម ម៉េងអុី ដែលបានផ្តល់នូវអំណោយសប្បុរសធម៌ នាពេលនេះ។ ហើយនេះគឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ពេលដែលប្រទេសជាតិយើងកំពុងតែជួបប្រទះនូវជំងឺកូវីដ-១៩ ហើយសព្វថ្ងៃរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការជួយដល់ជនរងគ្រោះ ងាយរងគ្រោះ និងរងផលប៉ះពាល់ពីជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ចំពោះអំណោយសប្បុរសធម៌ទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ឃុំ-សង្កាត់ទាំងអស់ក្នុងខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ