ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អំពាវនាវដល់ជនពិការ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ពីជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលក្នុងគ្រួសារ និងសហគមន៍បន្តទៀត
June 22, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងអំពាវនាវដល់ជនពិការ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ពីជំងឺកូវីដ-១៩ កុំឱ្យមានការរីករាលដាលក្នុងគ្រួសារ និងសហគមន៍បន្តទៀត។ ឯកឧត្តមបានអំពាវនាវបែបនេះនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងពិធីជួបសំណេះសំណាលជាមួយជនពិការចំនួន២០នាក់ ដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត លិខិតជំរាបរបស់ក្រសួងមហាផ្ទៃ វិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល។

ពិធីមានការចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត និងជនពិការចំនួន២០នាក់ នៅមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អម សុភា បានមានប្រសាសន៍ផ្តាំផ្ញើដល់ជនពិការទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ ជំងឺកូវីដ-១៩ គឺយើងមិនអាចដឹងថា អ្នកផ្ទុកឬក៏មិនមានទេ ព្រោះយើងមើលមិនដឹងនោះទេ ដូចនេះយើងត្រូវតែគិតពី សុខភាពរបស់ខ្លួន ដោយអនុវត្តន៍តាមវិធានការរបស់រដ្ឋបាលខេត្ត វិធានការរបស់ក្រសួងមហាផ្ទៃ វិធានការររបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួន។

នៅក្នុងឱកាសនោះឯកឧត្តម អម សុភា និងសហការី បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលចែកជូនដល់ជនពិការទាំង២០នាក់ បានចូលរួមក្នុងម្នាក់ៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, គុយទាវភ្នំពេញ១០កញ្ចប់, ត្រីខ១០កំប៉ុង, ទឹកត្រី៦ដប, ទឹកស៊ីអ៉ីវ៦ដប, ប្រេងឆា១ដប, ក្រម៉ា១ និងសារ៉ុងចំនួន១៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ