logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០០៧-២១ មិថុនា ២០១៨)
40
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសុក្រ ៤ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០០៧-២១ មិថុនា ២០១៨) ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងអតីតយុទ្ធជន។លោកជំទាវ អភិបាលខេត្ត បានលើកឡើងថា ជានិច្ចជាកាលរាជរដ្ឋាភិបាល តែងចាត់ទុកស្មារតី នៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាគម្រូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងជាគុណបំណាច់ដ៏ធំធេង ដែលបានកត់ត្រាក្នុងប្រវត្តិសាស្ត្រជាតិ។ វីរភាព នឹងគុណបំណាច់របស់អតីតយុទ្ធជន បានបំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់ និងជម្រុញស្មារតីស្នេហាជាតិ ក្នុងស្រទាប់ប្រជាជន កងកម្លាំប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជន អោយស័ក្តិសម ជាសរសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិមោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមកសាង អភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើនថែមទៀត៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង ( ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ