logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោក កង វណ្ណារ៉ូ នាយករដ្ឋបាលខេត្តកំពង់ស្ពឺ និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពឡើងវិញ នៃគម្រោងបែងចែកដី សង្គមកិច្ច និងការអភវឌ្ឍន៍សេដ្ឋកិច្ចជំហានទី2
53
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ លោក កង វណ្ណារ៉ូ នាយករដ្ឋបាលខេត្ត និងជាប្រធានគ្រប់គ្រងគម្រោង LASED II បានដឹកនាំកិច្ចប្រជុំការធ្វើបច្ចុប្បន្នភាពឡើងវិញ នៃគម្រោងបែងចែកដី សង្គមកិច្ច និងការអភវឌ្ឍន៍សេដ្ឋកិច្ចជំហានទី2 ។ របៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះមានដូចជា ៖

១.ធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញនូវបញ្ជីឈ្មោះសម្បទាននិក(មុខសញ្ញាអ្នកទទួលដី)ដែលបានធ្វើកន្លងមក ។ ២.ពិនិត្យលើឯកសារ និងនីតិវិធីចំពោះការដោះដូរដី ការបាត់បង់ដី ( មានជូនដំណឹង ឬកំណត់ហេតុ ។ល។ )

៣ .អាជ្ញាធរឃុំត្រូវធ្វើលិខិតជូនដំណឹង ឬលិខិតអញ្ជើញគ្រួសារដែលមិនបានមករស់នៅ និងប្រើប្រាស់ដីសោះ និងគ្រួសាររនៅមិនអចិន្ត្រៃយ៍មកធ្វើកិច្ចសន្យាអោយគាត់មកប្រើប្រាស់ឡើងវិញ ដោយលិខិតត្រូវបិតផ្សាយជាសាធារណៈនៅសាលាឃុំ ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ(ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ