logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំអមលាំង ស្រុកថ្ពង
36
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីខ្យល់កន្ត្រាក់បណ្ដាលអោយមានការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន១២ខ្នង ស្ថិត ភូមិតាកោង និងភូមក្រាំងចំបក់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្រ្តាក់ ។

ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា ទោះជាបីទំហំ នៃការរងគ្រោះរបស់ប្រជាពលរដ្ឋបែបណាក៏ដោយ វាជាទុក្ខលំបាកមួយដែលយើងម្នាក់ៗ មិនចង់ឃើញ និងមិនចង់ជួបឡើយ។ ប៉ុន្តែអ្វីដែលកាកបាទក្រហមកម្ពុជា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវជួយដោះស្រាយដំបូង និងជាបឋមនោះ សម្រាប់ប្រជាពលរដ្ឋរងគ្រោះគឺស្បៀងអាហារ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមបញ្ជាក់ទៀតថា ជាក់ស្ដែងអំណោយដែលនាំយកប្រគល់ជូននៅថ្ងៃនេះ បានបញ្ជាក់ច្បាស់ថា ទីណាមានទុក្ខលំបាកទីនោះមានមុខកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ដោយមិនទុកនរណាម្នាក់ចោលឡើយ ។ ឯកឧត្តមបន្ថែមទៀតថា យើងត្រូវជឿជាក់ទៀតថា ដរាបណាមានកាកបាទក្រហមកម្ពុជា និងសង្គមជាតិស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺមិនទុកឲ្យប្រជាពលរដ្ឋមានការលំបាកហើយប្រទេសជាតិ ទទួលបានការរីកចម្រើន ជាក់មិនខានឡើយ។

ឯកឧត្តមបានបន្តទៀតថាអំណោយយកមកចែកជូននៅពេលនេះ​តិចតួចទេ ប៉ុន្តែក៏អាចជួយដោះ​ទាល់បានមួយរយៈ​​។ហើយក្នុងមួយ​គ្រួសារទទួល​នៅពេល​នេះមាន អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ត្រីខ, មី, តង់ ថវិកា, និងសម្ភារផ្សេងៗមួយចំនួនទៀត។ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ត្រូវប្រយ៉ាប់រាយការណ៍ទៅអាជ្ញាមូលដ្ឋាន ដើម្បីជួយសង្គ្រោះ និងដោះស្រាយឱ្យបានទាន់ពេលវេលា ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ