logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ងួន រតនៈ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង
54
18-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ រសៀលថ្ងៃ ព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្រោម អធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះ ដោយសារជំងឺអេដស៍ នៅឃុំរកា ចំនួន២៦៩នាក់ ស្មើនឹង១២០គ្រួសារ ជាករណីដែលត្រូវ យកចិត្តទុកដាក់ខ្ពស់បំផុត និងត្រូវមើលថែទាំ លើសុខភាពរបស់ពួកគាត់ឲ្យបានល្អ តាមដានពីសុខភាព និងភាពខ្វះខាតរបស់ប្រជាពលរដ្ឋ និងជួយឲ្យបានទាន់ពេលវេលា តាមដែលអាចធ្វើបាន ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា កន្លងមក រដ្ឋបាលខេត្តបាត់ដំបង បានជំរុញ និងបង្កលក្ខណៈងាយស្រួលទៅដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដ៏មានសារៈសំខាន់ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពសង្គមឲ្យកាន់តែល្អប្រសើរឡើង ដោយផ្សារភ្ជាប់ទៅនឹងផលប្រយោជន៍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរួមមាន ជនរងគ្រោះ និងងាយរងគ្រោះ ជនពិការ ជនអនាថា ជនចាស់ជរាគ្មានទីពឹង កុមារកំព្រា កុមារងាយរងគ្រោះ អតីតយុទ្ធជន និងអតីតនិវត្តជនជាដើម ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះនៅឃុំរកានេះ។ សញមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល បានពង្រឹងយន្តការ រៀបចំមណ្ឌលសុខភាព នៅឃុំរកានេះឡើងវិញ ប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់ ដើម្បីបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋ ក្នុងឃុំឲ្យបានទាន់ពេលវេលា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ