ថ្ងៃព្រហស្បតិ៍ ៣ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តី ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដោយមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ព្រមទាំងអាជ្ញាធរក្រុង សង្កាត់ ព្រមទាំងប្រជាពលរដ្ឋ ជាម្ចាស់កម្មសិទ្ធ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨)