យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវមុខសាលាខេត្តកោះកុង
May 14, 2018 អ្នកទស្សនា :

ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការ គ.ស.ច.គ ខេត្តកោះកុង សហការជាមួយស្នងការនគរបាលខេត្ត បានចុះធ្វើយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវមុខសាលាខេត្ត។ ក្នុងពិធីនោះដែរលោកអភិបាលរងខេត្ត បានមានប្រសាសន៍អប់រំណែនាំដល់អ្នកជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ដោយបានបំពាក់មួកសុវត្ថិភាព និងផ្ដល់ជូននូវ សៀវភៅស្ដីពីច្បាប់ចរាចរណ៍ សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗ ស្ទីគ័រ និងខិតបណ្ណសុវត្ថិភាពចរាចរណ៍៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ