logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តកំពង់ស្ពឺ បានរៀបចំទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»
59
16-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ។

ក្នុងពិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអាជីវករដែលជាម្ចាស់សហគ្រាស ក្រុមហ៊ុន និងធុរកិច្ចក្នុងខេត្តកំពង់ស្ពឺបានចូលរួមយ៉ាងច្រើនកុះករ និងបានចូលរួមយ៉ាងធំធេងទាំងធនធានថវិកា និងធនធានសម្ភារ រហូតធ្វើឲ្យការប្រមូលមូលនិធិបានយ៉ាងច្រើនសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដើម្បីទុក្ខប្រើប្រាស់សម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងជួយដល់ ប្រជាពលរដ្ឋនៅក្នុងខេត្តដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ស្ពឺ បានរាយការណ៍ថា នៅក្នុងឆ្នាំ២០១៧ និងត្រីមាសទី១ ឆ្នាំ២០១៨កន្លងមកនេះ មូលនិធិកាកបាទក្រហមកម្ពុជាបានចូលរួមចំណែក យ៉ាងធំធេងក្នុងកិច្ចការងារមនុស្សធម៌ដោយមិនប្រជាកាន់ជាតិសាសន៍ សាសនា និងនិន្នាកានយោបាយឡើយ តាមរយៈអំណោយសង្គ្រោះនានារបស់ខ្លួន៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ