logo
Header Logo
ព័ត៌មានលម្អិត
thumbnail
បើស្រឡាញ់ជិវិតរបស់អ្នក និងមនុស្សដែលខ្លួនស្រឡាញ់ ត្រូវគោរពច្បាប់ចរាចរណ៍
43
15-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៨ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឯកឧត្តម កែវ ពៅ មន្ត្រីក្រោមឱវាទ និងនគរបាលចរាចរណ៍ ស្រុករលាប្អៀរ បានធ្វើការចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អ្នកបើកបរម៉ូតូ តាមដងផ្លូវ ជាតិលេខ៥ ក្នុងស្រុករលាប្អៀរ ចំណុចផ្សារពង្រ ឃុំស្វាយជ្រុំ ប្រធានាបទស្តីពី«ការពារជីវិតរបស់អ្នក កុំបើកបរហួសល្បឿនកំណត់ និងពាក់ម៉ួកសុវត្តិភាព» រួមទាំងការផ្តល់ម៉ួកជូនប្រជាជន ចំនួន៥០ម៉ួកផងដែរ។ ការចុះផ្សព្វផ្សាយបញ្ហាខាងលើនេះ គឺពង្រឹងច្បាប់ចរាចរណ៍ជើងគោកថ្មី បញ្ជ្រៀបការយល់ដឹងទៅដល់ប្រជាពលរដ្ឋទូទៅ កាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវ អោយបោះបង់នូវទំលាប់ចាស់ ងាកមកយល់ដឹង និងអនុវត្តន៍ច្បាប់ចរាចរណ៍ ដើម្បីការពារជីវិតរបស់ពួកគាត់ និងគ្រួសាររបស់គាត់ ក៏ដូចជាសង្គមផងដែរ។ ដូច្នេះ ដើម្បីឲ្យច្បាប់ថ្មីមានប្រសិទ្ធភាព ការអប់រំសីលធម៌ដល់ពលរដ្ឋ និងដល់ភ្នាក់ងារអនុវត្តច្បាប់ ដើម្បីឲ្យពួកគេយល់ដឹង និងកែទម្លាប់ចាស់ មានតែការព្យាយាមផ្សព្វផ្សាយច្បាប់ដល់មនុស្សជាទូទៅឲ្យបានទូលំទូលាយ គឺជាបេសកកម្មចាំបាច់មួយទៀត ដែលគេមិនអាចមើលរំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ«ទម្លាប់នៅតែធំជាងច្បាប់»តែដដែលនោះ សោកនាដកម្មលើដងផ្លូវនៅតែមិនអាចកាត់បន្ថយបានឡើយ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ