ពិធី​ចែក​ពូជស្រូវសែនក្រអូបជូន​កសិករ​នៅភូមិទួលពោធិ៍​ ឃុំពពេល ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង
May 10, 2018 អ្នកទស្សនា :

ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ប៉ែន សំបូ ទីប្រឹក្សា​ផ្ទាល់សម្ដេចចៅហ្វា​វាំងតំណាងដ៏ខ្ពង់ខ្ពស់របស់របស់សម្ដច គង់​ សំអុល​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងព្រះបរមព្រះរាជវាំង ឯត្តឧត្តម អៀង វុធ​ អភិបាលរងខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈួរ​ ច័ន្ទ​ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣៥៨គ្រួសារ មកពី៧ឃុំក្នងស្រុកបរិបូណ៌ ក្នុងពិធីចែកពូជស្រូវសែនក្រអូប ជូនកសិករ នៅភូមិទទួលពោ​ធិ៍ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដែលក្នុង​ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី​លោកងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង​ឧតុនិយម​ខេត្ត លោក​សូ សារ៉េត ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក ឃួន​ សៅរុំ អភិបាលស្រុក អភិបាលរងស្រុក មន្ត្រី​រាជកាជុំវិសាលាស្រុកនិង ប្រជាពលរដ្ឋ​៣៥៨គ្រួសារ។ លោក​ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា៖ ពូជស្រូវ​សែន​ក្រអូប​របស់​មន្ទីរ​កសិកម្ម​ ដែល​បាន​យកទៅចែក​ជូន​ប្រជាកសិករ​មកពី៧ឃុំ​ក្នុង​ស្រុក​បរិបូណ៌ ចំនួន​៣៥៨​គ្រួសារ​នាថ្ងៃនេះ​គឺមាន​ចំនួន​១០តោន​។​

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ