ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឡសម្ងួត និងឃ្លាំងស្តុកស្រូវកម្ពុជា កូរ៉េ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម
May 10, 2018 អ្នកទស្សនា :

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឡសម្ងួត និងឃ្លាំងស្តុកស្រូវកម្ពុជា កូរ៉េ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។ គម្រោងខាងលើ គឺដើម្បី ផ្ដល់នូវផលប្រយោជន៍ជាវិជ្ជមាន ដល់វិស័យកសិកម្មកម្ពុជា តាមរយៈ ការផ្ដល់មធ្យោបាយសម្ងួត និងរក្សាទុកស្រូវដ៏សមស្របមួយ និងបច្ចេកទេសគ្រប់គ្រង ក្រោយពេលប្រមូលផល នៅនឹងមូលដ្ឋាន ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ