ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី០២ ឆ្នាំ២០១៨
May 10, 2018 អ្នកទស្សនា :

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំក្រុមប្រឹក្សាខេត្តកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី០២ ឆ្នាំ២០១៨។ ដោយមានការចូលអញ្ជើញចូលរួមពី

១-លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត

២-លោកផៃធូន ផ្លាមកេសន អភិបាលរងខេត្ត

៣-លោកអន ភារៈ អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

របៀបវារៈប្រជុំមានចំនួន៧÷

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង។

២-របាយការណ៍របស់គណៈអភិបាល អំពីស្ថានភាពនៃការទទួលបន្តអនុវត្តការងារនៃរដ្ឋបាលខេត្តកោះកុង ។

៣-របាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០១៨ របស់គណកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងតបាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង។

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង។

៦-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រឋប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក នៃរដ្ឋបាលខេត្តកិះកុង ប្រចាំខែមីនា និងមេសា ឆ្នាំ២០១៨។

៧-បញ្ហាផ្សេងៗ

#រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ