អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលនាំយកមកឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត
May 16, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជន ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម" ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

អំណោយដែលសប្បុរសជនប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរួមមាន៖

១.ឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ ឧបត្ថម្ភ អង្ករ ១០តោន ទឹកសុទ្ធ ២០០កេស អាល់កុល ១៥កាន ត្រីខ ១៥កេស ម៉ាស ៧កេស ប៊ីចេង ៧បាវ និងខ្ទឹមស ៧បាវ។

២.លោកប្រធានអគ្គិសនីខេត្តព្រះសីហនុ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០ ដុល្លាអាមេរិក។

៣.លោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ម្ចាស់ក្រុមហ៊ុន ថាយហ្គើរ ដាយនែមីក ត្រេសស៊ល ឯ.ក ឧបត្ថម្ភថវិកាចំនួន ១៧.២២០.៧០០ រៀល។

ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ សុខា ប្រធានសមាគមន៍យុវជនកម្ពុជា ១៥៧ សាខាខេត្តព្រះសីហនុ លោកប្រធានអគ្គិសនីខេត្ត និងលោកឧកញ៉ា គិត ប៊ុន និងលោកជំទាវ ដែលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានសម្ភារ: និងថវិកាដើម្បីយកមកបម្រើសកម្មភាពមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេង ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ ដែលកំពុងខ្វះខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាការនយោបាយ ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងអំឡុងពេលបិទខ្ទប់ យើងបានប្រមូលផ្តុំកម្លាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្នើសុំកម្លាំងពីភូមិភាគ៣ កងពលតូចថ្មើរជើងលេខ៣១ និងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលជួយអន្តរាគមន៍តំបន់បិទខ្ទប់ (តំបន់ក្រហម) ក៏ប៉ុន្តែមកដល់ពេលនេះយើងបានកែសម្រួលតំបន់ក្រហម មកលឿងទុំ និងតំបន់លឿងទុំ មកលឿងវិញ ដោយសារតែយើងបានយកសំណាកប្រជាពលរដ្ឋតំបន់បិទខ្ទប់រួចរាល់កាលពីថ្ងៃទី១៣ ខែឧសភាកន្លងមក ហើយនៅសេសសល់តែគ្រួសារណាដែលវិជ្ជមានកូវីដតែប៉ុណ្ណោះ ដែលពួកគាត់មិនបានការពារតាមការណែនាំ ៣.ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ យើងនៅតែបន្តបិទខ្ទប់ផ្ទះរបស់ប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដតែប៉ុណ្ណោះ ធ្វើឱ្យអត្រានៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានការថយចុះយ៉ាងគំហុក ។ ទន្ទឹមនោះយើងក៏ត្រូវគិតគូរពីផែនការយុទ្ធសាស្ត្រ និងទំនិញយុទ្ធសាស្ត្រ ដើម្បីបំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុរបស់យើងបន្តទៀត ដូចជាការរកទិញម៉ាស៊ីនផលិតអុកស៊ីសែន ដើម្បីបំពេញតម្រូវការខ្វះខាតនៅពេលដែលមានអ្នកជំងឺកូវីដចូលមកសម្រាកព្យាបាលច្រើន៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ