ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​​ បានអញ្ជើញជាអធិបតីក្នុង​ពិធីបើកការដ្ឋាន​សាងសង់ផ្លូវបេតុងអាមេប្រវែង​ ១០០០​ម៉ែត្រ​ នៅឃុំព្រែកតាទែន នៃស្រុកពញាឮ ខេត្តកណ្តាល
May 10, 2018 អ្នកទស្សនា :

ប្រជាពលរដ្ឋ​នៅឃុំព្រែកតាទែន នៃស្រុកពញាឮ ខេត្តកណ្តាល​ ទទួលបានផ្លូវបេតុងអាមេ​ ប្រវែង​ ១០០០​ម៉ែត្រ​ ។

នាព្រឹកថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨​ ឯកឧត្តមបណ្ឌិត​ ម៉ៅ​ ភិរុណ​​ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល​ បានចូលរួមជាអធិបតីក្នុង​ពិធីបើកការដ្ឋាន​សាងសង់ផ្លូវបេតុងអាមេប្រវែង​ ១០០០​ម៉ែត្រ​ នៅឃុំព្រែកតាទែន នៃស្រុកពញាឮ។​ ពិធីនេះផងដែរ​ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃឃុំព្រែកតាទែន សរុបជាង ៥០០ នាក់។ *គួរបញ្ជាក់ដែរថាផ្លូវដែលត្រូវបើកការដ្ឋានសាងសង់នាឱកាសនេះ​ មានប្រវែង១០០០ ម៉ែត្រ​ ទទឹង៥​ ម៉ែត្រ​ កម្រាស់០,១៥​ ម៉ែត្រ​ ឆ្លងកាត់២​ ភូមិ​នៃឃុំព្រែកតាទែន​គឺភូមិពោធិមង្គលប្រវែង៥០០​ ម៉ែត្រ​ និងភូមិព្រែកក្តី​ប្រវែង៥០០​ ម៉ែត្រ សាងសង់ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ឆ្នាំ២០១៨​ របស់រដ្ឋបាលខេត្តកណ្តាល​ ទទួលបន្ទុកសាងសង់ដោយក្រុមហ៊ុន​ Advance Plus E&C. Co.,Ltd ដោយប្រើប្រាស់រយៈពេលសាង​សង់​ចំនួន​ ០២​ ខែ។

*ក្នុងឱកាសនោះដែរ​ ឯ.ឧ​ អភិបាលខេត្ត​ បានឧបត្ថម្ភ​ ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ចំនួន​ ៥០០​នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ មុឺនរៀល។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ