ខេត្ត​កំពង់​ឆ្នាំង​ បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​
May 10, 2018 អ្នកទស្សនា :

នៅព្រឹក​ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨​ខេត្ត​កំពង់​ឆ្នាំង​ បានរៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​។ ពិធីផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅក្នុងកិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរដ្ឋបាល​ខេត្ត​ក្រោមអធិបតីភាព​ឯកឧត្ដម​ ឈួរ​ ច័ន្ទឌឿន អភិបាល​ខេត្ត​កំពង់​ឆ្នាំង​ និង​មាន​ការ​ចូល​រួម​ពីឯកឧត្តម អភិបាលរង​ខេត្ត នាយករដ្ឋបាល​សាលាខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាល​ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញ​ខេត្ត​ ​នាយកទីចាត់​ការ និង​ប្រធាន​អង្គភាព​សាលាខេត្ត​។ ឆ្លៀត​ក្នុង​ឱកាសនោះ ឯកឧត្តម អម សុភា អភិបាល​រងខេត្ត​ បាន​លើក​ឡើង​ថា៖ គោល​បំណង​នៃការ​បង្កើត​វេទិកាសម្ព័ន្ធអង្គការ​សង្គម​ស៊ីវិល​(វ.ស.ស)មាន​ពីរ​ចំណុច​សំខាន់ៗ គឺ​ពង្រឹង​ភាពជាម្ចាស់​ការ​ និង​រក្សា​សន្ដិភាព​។ លោកអ៊ុន សុផល នាយក​រដ្ឋបាល​សាលាខេត្ត​បានធ្វើ​បទបង្ហាញ​ដោយ​សង្ខេប​ស្ដីពីច្បាប់​សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល និង​ច្បាប់ស្ដីពីគណបក្សនយោបាយ។ កិច្ចបន្ទាប់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ​អភិបាល​រងខេត្ត បាន​ធ្វើបទបង្ហាញ​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​នានារួម​មាន៖

១.សេចក្ដីជូនដំណឹង​លេខ១៧៥៣ សជណ​ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ របស់ក្រសួង​មហាផ្ទៃស្ដីពី​ការធ្វើសកម្មភាពរបស់សមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល​ក្នុង​ស្រុក

២. សេចក្ដីជូនដំណឹង​លេខ៧០៥ សជណ​ ចុះថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួង​មហាផ្ទៃ​ស្ដីពីការ​បង្កលក្ខណៈងាយស្រួល​ដល់​ការចុះបញ្ជី​គណបក្សនយោបាយ​ និងបេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល​ទី៦ ឆ្នាំ២០១៨

៣. ប្រកាសរួម​ស្ដីពីអាករចុះបញ្ជីគណបក្ស​នយោបាយ

៤.សេចក្ដីជូនដំណឹង​ស្ដីពីការរំលឹកចំពោះ​សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ដែលខកខាន​មិនបាន​បំពេញ​កាតព្វកិច្ចតាមការកំណត់​ដោយច្បាប់

៥. សេចក្ដីជូនដំណឹង​ស្ដីពី​ការបំពេញ​កាតព្វកិច្ច​របស់សមាគម​ និងអង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​

៦. សេចក្ដីជូនដំណឹង​លេខ២៥៩សជណ​ ចុះថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨​របស់ក្រសួង​មហាផ្ទៃស្ដីពី​ការ​បង្កលក្ខណៈ​ឲ្យគណបក្ស​នយោបាយ​ធ្វើសកម្មភាព ដើម្បីចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ អាណត្តិ​ទី៦ ឆ្នាំ២០១៨ និង​

៧. បញ្ជីឈ្មោះគណបក្ស​នយោបាយ​ ដែលបាន​ចុះបញ្ជី​ឈ្មោះ​គណបក្ស​នៅក្រសួង​មហាផ្ទៃ​ ស្របតាម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ គិត​ត្រឹម​ថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ គឺមាន​ចំនួន​៣៨គណបក្សនយោបាយ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ