ឯកឧត្តម វ៉ី សំណាង បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង នៅសាលាបឋមអង្គពោធិ៍ ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ដ្រាក់
May 10, 2018 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង នៅសាលាបឋមអង្គពោធិ៍ ស្ថិតនៅឃុំស្គុះ ស្រុកសំរោងទង ដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ដ្រាក់ បណ្ដាលឱ្យរលំដើមករកោះ បាក់លើដំបូលសាលារៀន០១ខ្នង មាន ០៤បន្ទប់ បណ្តាលឱ្យ ខូចខាតបន្ទប់រៀន០១បន្ទប់ ខូចខាតបង់អង្គុយ០១ និងខូចកង់សិស្សចំនួន០២គ្រឿង(០១គ្រឿងមិន អាចជួសជុលបានទេ) ។ នាឱកាសនោះដែរឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានសំណោះសំណាលជាមួយក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយកសាលា និងបានផ្ដល់នូវថវិកាមួយចំនួនសម្រាប់ជួសជុលនិងសម្អាតអគារនេះឡើងវិញ ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស ឆាប់បានចូលរៀនសូត្រឡើងវិញ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ