ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ ដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សាពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែនក្នុងខេត្តតាកែវ
May 10, 2018 អ្នកទស្សនា :

ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ បានដឹកនាំប្រតិភូអន្តរក្រសួងចុះប្រជុំត្រួតពិនិត្យ និងពិភាក្សា សិក្សាស្វែងយល់ពីស្ថានភាពនានារបស់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមព្រំដែនក្នុងខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ ប្រធានច្រកទ្វាទាំងអស់នៅក្នុងខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធនានានៅក្នុងខេត្ត។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត បានជម្រាបជូនពីគោលបំណងនៃការចុះមកនៃគឺដើម្បីពិភ្សាស្វែងយល់ពីស្ថានភាពនានា បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពររបស់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វា ដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ជាមួយគ្នានោះឯកឧត្តមបានលើកឡើងពីតួនាទីដ៏មានសារសំខាន់របស់ប៉ុស្តិ៍ច្រកទ្វាតាមព្រំដែនគឺជាប៉ុស្តិ៍ជួរមុខក្នុងការការពារបូរណភាពទឹកដី ហើយក៏មានតួនាទីក្នុងការត្រួតពិនិត្យការចរាចរណ៍ទំនិញ មនុស្ស និងមធ្យោបាយចេញចូល រក្សាសន្តិសុខតាមបន្ទាត់ព្រំដែនជូនប្រជាពលរដ្ឋ ក៏ដូចជារកថវិកាជូនជាតិ។ ទន្ទឹមនឹងនោះក៏ត្រូវលើកកម្ពស់និងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីជាប់ព្រំដែនដើម្បី ធ្វើឱ្យរបស់យើងគឺជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើរបាយការណ៍ជូនប្រតិភូអំពីស្ថានភាពទូទៅនៅក្នុងខេត្ត ការងារសន្តិសុខ សណ្តាប់ធ្នាប់ ការងារបោះបង្គោលព្រំដែន ក៏ដូចជាការងារ ព្រំដែនក្នុងខេត្តតាកែវ និងកិច្ចសហប្រតិបត្តិការរវៀងខេត្តជាប់ព្រំដែន ដែលបាននឹងកំពុងដំណើរការទៅយ៉ាងរលូន និងល្អប្រសើរ។បន្ថែមពីនោះឯកឧត្តមក៏បានស្នើដល់លោកប្រធានច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិន ច្រកទ្វាទ្វេភាគីកំពង់ក្រសាំង និងច្រកទ្វាតំបន់បាក់ដាយ រាយការណ៍ជូនប្រតិភូអំពីស្ថានភាពជាក់ស្តែង គ្រប់គ្រង ការអនុវត្តតួនាទីនៅតាមភូមិសាស្ត្រច្រកទ្វានីមួយៗបានស្វែងយល់កាន់តែច្បាស់។ ក្នុងឱកាសនៃការដឹកនាំប្រតិភូអន្តរក្រសួងចុះសិក្សាស្វែងយល់អំពីស្ថានភាពប៉ុស្តិ៍ច្រកទ្វាព្រំដែននៅក្នុងខេត្តតាកែវនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អ៊ុក គឹមលេខ និងប្រតិភូ ដោយមានការអមដំណើរពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តក៏បានចុះត្រួតពិនិត្យជាក់ស្តែងដល់ទីតាំងប៉ុស្តិ៍ត្រួតពិនិត្យទ្វេភាគីកំពង់ក្រសាំង ស្ថិតក្នុងស្រុកបូរីជលសារ និងប៉ុស្តិ៍អន្តរជាតិភ្នំដិន ស្ថិតក្នងស្រុកគិរីវង់ផងដែរ។ ឆ្លៀតក្នុងឱកាសចុះត្រួតពិនិត្យជាក់ស្តែងនៅតាមប៉ុស្តិ៍ទាំងពីឯកឧត្តមប្រធានប្រតិភូក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីរបស់កងកម្លាំងទាំងអស់ និងបានផ្តាំផ្ញើរដល់កងកម្លាំងដែលឈរជើងនៅទីនោះ ត្រូវបន្តយកអស់កម្លាំងកាយចិត្តដើម្បីការពារថែរក្សានូវបូរណភាពទឹកដីរបស់យើងបានល្អ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយភាគីមិត្តដើម្បីធ្វើយ៉ាងណាឱ្យបន្ទាត់ព្រំដែនរបស់យើងគឺជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មប្រើប្រជាពលរដ្ឋ ផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ចូលរួមពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយធ្វើយ៉ាងណាកុំបង្កបញ្ហាដល់ប្រជាពលរដ្ឋដែលឆ្លងដែនត្រឹមត្រូវ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ