logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឃួង ស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ គឺស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប
36
09-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា បានធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍គ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរច្រើន តម្រូវការក៏កាន់តែខ្ពស់ ហើយកំណើនមធ្យោបាយធ្វើដំណើរក៏កាន់តែមមាញឹក។ ដើម្បីបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ រាជរដ្ឋាភិបាលនិយាយជារួម និយាយដោយឡែករដ្ឋបាលរាជធានីភ្នំពេញបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការកែទម្រង់ស៊ីជម្រៅតាមវិស័យផ្សេងៗយ៉ាងច្រើន។

នារសៀលថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីមួយទៀតរបស់រាជធានីភ្នំពេញ គឺស្ពានដែកបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដោយតភ្ជាប់រវាងផ្លូវជាតិលេខ៥ ចំណុចឃ្លាំងសាំងសូគីមិច ខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ សូមបញ្ជាក់ផងដែរថា ស្ពានបេឡេថ្មីនេះ មានទទឹងប្រវែង ១២ម៉ែត្រ និងបណ្ដោយប្រវែង ៦៥៥ម៉ែត្រ ហើយមិនអនុញ្ញាតឱ្យមធ្យោបាយទាំងឡាយណាដែលមានកម្ពស់លើសពី ២,៨ម៉ែត្រ និងទម្ងន់លើសពី៥តោន ឆ្លងកាត់បានឡើយ៕ ប្រភពព័ត៌មាន: រដ្ឋបាលរាជធានី (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ