រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានមកសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងត្រួតពិនិត្យការងារជួសជុលផ្លូវខេត្ត៣១១០A ដោយក្រាលកៅស៊ូ DBST ប្រវែង ១៨០០ម៉ែត្រ ស្ថិតនៅភូមិបារាយណ៌កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)