នារសៀល ថ្ងៃអង្គារ៍ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៨ មានពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានស្តីទី មន្ទីរបរិស្ថានខេត្តកំពង់ចាម ដោយត្រូវតែងតាំង លោក នួន កុសល ជាប្រធានមន្ទីរបរិស្ថាន ជំនួសលោក ឃី តាំងឡាយ ដែលត្រូវផ្ទេរភារកិច្ចទៅក្រសួងបរិស្ថាន ក្រោមធិបតីភាព ឯកឧត្តម ឆៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។ មានប្រសាសន៍ផ្តាំផ្ញើក្នុងឱកាសនោះដែរ ឯកឧត្តម ឆៃ ប៊ុនឈឿន និងឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់ប្រធានមន្ទីរដែលទើបទទួលបានការងារថ្មី ត្រូវមានសាមគ្គីភាពខ្ពស់ក្នុងអង្គភាព រវៀងថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ។ ប៉ុន្តែក៏ត្រូវចេះតស៊ូរជាមតិដោយលើកដោយយោបល់ល្អៗ កុំអោយខុស ដោយការលើកឡើងនៅកំហុសឆ្គងក្នុងប្រការណាមួយគឺត្រូវធ្វើឡើងនៅក្នុងអង្គប្រជុំផ្ទៃក្នុងរបស់អង្គភាព។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)