ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ រថយន្តសម្អាតផ្លូវធុនធ្ងន់ចំនួនពីរគ្រឿងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមកដល់ខេត្តកំពង់ស្ពឺហើយ ដើម្បីសម្អាតផ្លូវក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកឡើងថា «អរគុណ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលឆ្លើយតបតាមការសំណូមពររបស់ខេត្តទាន់ពេលវេលាក្នុងការជួយកិច្ចការបរិស្ថានក្នុងខេត្ត ។ រថយន្តសម្អាតផ្លូវទាំងពីរគ្រឿងនេះ នឹងជួយឲ្យខេត្តកំពង់ស្ពឺ មានសោភ័ណភាព និងបរិស្ថានល្អជាងមុន ពិសេសក្នុងអំឡុងពេលដែលខេត្តរៀបចំពិធីបុណ្យសំខាន់ៗ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨)