ប្រជាពលរដ្ឋ​នៅឃុំថ្មគរ​ និងឃុំទឹកឃ្លាំង​ នៃស្រុកល្វាឯម​ ខេត្តកណ្តាល​ ទទួលបានផ្លូវបេតុងអាមេ​ ប្រវែង​ ២១៧០​ ម៉ែត្រ​ និងផ្លូវក្រាលក្រួសក្រហមប្រវែង​ ៣៩០០​ ម៉ែត្រ​
May 06, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអាទិត្យ​ ៧រោច​ ខែពិសាខ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨​ នៅឃុំទឹកឃ្លាំង​ ស្រុកល្វាឯម​ ខេត្តកណ្តាល​ មានរៀបចំ​ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង​ ២១៧០​ ម៉ែត្រ​ និងផ្លូវក្រួសក្រហមប្រវែង៣៩០០​ម៉ែត្រ​ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯឧ​ កែ​ បេងវឌ្ឍន៍​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល​ ហិរញ្ញវត្ថុ​ ថ្នាក់ក្រោមជាតិ​ និង​ ឯឧ​បណ្ឌិត ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល​។ ពិធីនេះផងដែរ​ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯឧ​ លោកជំទាវ​ ប្រតិភូអមដំណើរឯឧប្រតិភូ​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត, មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត និងស្រុក មេឃុំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃឃុំថ្មគរនិងឃុំទឹកឃ្លាំង​ សរុបជាង ៥០០ នាក់។

*ឯកឧត្តម កែ​ បេងវឌ្ឍន៍ បានជម្រាបជូនប្រជាពលរដ្ឋពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងក្រុមការងារ​ថ្នាក់ជាតិចុះជួយខេត្ត ស្រុក ឃុំ ដែលបានជួយអភិវឌ្ឍន៍​ ប្រទេសជាតិ​ និងមូលដ្ឋានយើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់​ រហូតមកដល់សព្វថ្ងៃ​ ។ ម្យ៉ាងទៀត​ ឯឧ​ ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាពដែលយើងកំពុងមាន​ ដើម្បីឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍ទៅមុខទៀត។

*នៅក្នុងឱកាសនោះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ​ និងអ្នកចូលរួម​ ពីសមិទ្ធផល​នានា​ និងការរីកចម្រើន​របស់ប្រទេស​ជាតិ និយាយជារួម​ និងនិយាយដោយឡែក​ គឺសមិទ្ធផលនានា​ រួមមាន​ វត្តអារាម​ សាលារៀន​ មន្ទីរពេទ្យ​ មណ្ឌលសុខភាព​ ផ្លូវ​កៅស៊ូ​ ផ្លូវបេតុង​ តូចធំ​ វែងខ្លី ស្ពានតូចធំ​ ស្ពា​នវែងខ្លី​​ បានកើត​ឡើង​ព្រោងព្រាតក្នុងភូមិសាស្ត្រខេត្តកណ្តាល​ និងល្វាឯម នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ដែលការរីកចម្រើន​ទាំងនេះ​ គឺកើតឡើងដោយសារប្រទេសជាតិយើងមានសុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ ជាពិសេសគឺមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ។​​ *ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរដែនដី ក៏ដូចជាប្រជាពលរដ្ឋ ដូចខាងក្រោម៖

+​ណែនាំអោយអាជ្ញាធរ​ដែនដី និងកងកម្លាំង​ ត្រូវខិតខំថែរក្សា​ សន្តិសុខ​ សណ្តាប់ធ្នាប់​ សាធារណ:​ និងការផ្តល់សេវាសាធារណ:​ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

+ត្រូវអំពាវនាវឱ្យបងប្អូនទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពអោយបានស្ថិតស្ថេរ និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា​ ដើម្បីការពារសន្តិភាពដែលយើងមានរួចហើយ​ និងដើម្បីអភិវឌ្ឍន៍ភូមិ​ ឃុំ​ របស់យើងឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៅទៀត។

*សូមបញ្ជាក់ថា៖ ផ្លូវបេតុងអាមេ​ និងផ្លូវក្រួសក្រហម ដែលត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃនេះ រួមមាន​ ៖

+ផ្លូវបេតុងអាមេប្រវែង ១៧៧០ ម៉ែត្រ ទទឺង ៤ ម៉ែត្រ​ នៅភូមិទឹកឃ្លាំង​ ភូមិជ្រោយពិសី​ និងភូមិសំរោង​ ក្នុងឃុំទឹកឃ្លាំង

+ផ្លូវបេតុងអាមេប្រវែង ៤០០ ម៉ែត្រ ទទឺង ៥ ម៉ែត្រ​ ​ក្នុងឃុំថ្មគរ

+ផ្លូវក្រាលក្រួសក្រហមប្រវែង​ ៣៩០០​ ម៉ែត្រ​ ទទឹង​ ៦ម៉ែត្រ​ ជើងទេរ​ ១ម៉ែត្រ​ សង្ខាង​ ក្នុងឃុំថ្មគរ​ (ចាប់ពីគល់ស្ពានព្រំប្រទល់​ឃុំថ្មគរ​ និងឃុំកោះរះ)។

*ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អភិបាលខេត្ត​ បានឧបត្ថម្ភ​ ប្រជាពលរដ្ឋអញ្ជើញ​ចូលរួម​ចំនួន​ ៥០០​នាក់​ ក្នុងម្នាក់ៗ​ទទួលបានថវិកា​ ចំនួន​ ១​ មុឺនរៀល។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ