logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ ជា​ សុមេធី​ និងលោកជំទាវ​ បានចូលរួមជាកិត្តិយស​ ក្នុងពិធីបុណ្យបួងសួងសូមសេចក្តីសុខ​ ជូនប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ និងកម្មវិធីផលិតទូក​ ង​ វែងជាងគេ​ ដើម្បី​បំបែកឯកទគ្គកម្មពិភពលោក
54
06-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃអាទិត្យ​ ៧រោច​ ខែពិសាខ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី៦ ខែឧសភា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ បានចូលរួមជាកិត្តិយស​ ក្នុងពិធីបុណ្យបួងសួងសូមសេចក្តីសុខ​ ជូនប្រជាពលរដ្ឋ​ក្នុងខេត្តព្រៃវែង​ និងកម្មវិធីផលិតទូក​ ង​ វែងជាងគេ​ ដើម្បី​បំបែកឯកទគ្គកម្មពិភពលោក​ និងបាននិមន្តសម្តេច​ ព្រះរាជាគណៈ​ មន្ត្រី​សង្ឃចំនួន៨៨​ព្រះអង្គ​ គោចរបិណ្ឌបាត្រ​ ស្ថិតក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តី​ ក្រសួងមហាផ្ទៃ​ និងលោកជំទាវ​ ។​ ក្នុងឱកាស​នេះដែរ​ក៏មានការចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​រដ្ឋសភា​ ព្រឹទ្ធសភា​ រាជរដ្ឋាភិបាល​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួង​នានា​ អគ្គស្នងការរងនគរបាលជាតិ​ ប្រធាន​ ស​មាជិកក្រុម​ប្រឹក្សាខេត្ត​ អភិបាលខេត្ត​កំពង់ចាម​ អភិបាលខេត្ត​ត្បូងឃ្មុំ​ អភិបាលខេត្ត​ស្វាយរៀង​ អភិបាលខេត្ត​កណ្តាល​ អភិបាល​រងខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរ​ ជុំវិញខេត្ត​ និងកងកម្លាំងទាំងបី​ អភិបាល​ក្រុង/ស្រុក​ និងលោកយាយលោកតា​ លោកគ្រូ​ អ្នកគ្រូ​ យុវជន​កាកបាទក្រហម​ យុវជន​កាយប្ញទ្ធិ​ និងប្រជាពលរដ្ឋ​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រៃវែង (ថ្ងៃទី០៦ ខែឧសភាឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ