អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំស្តីពីការសិក្សាគម្រោងអភិវឌ្ឍន៍ដែនដីតំបន់ប្រវត្ថិសាស្រ្តចេតីយ៍ ឃុន ឆាង ដែលសិត្ថនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
April 20, 2021 អ្នកទស្សនា :

ថ្ងៃចន្ទ ទី១៩ ខែមេសា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការសិក្សាគម្រោងអភិវឌ្ឍន៍ដែនដីតំបន់ប្រវត្ថិសាស្រ្តចេតីយ៍ ឃុន ឆាង ដែលសិត្ថនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងនោះដែរក៏មានការចូលរួមលោកអភិបាលស្រុកមណ្ឌលសីមា មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ និងមន្ទីរទេសចរណ៍ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងគម្រោង នៃកិច្ចប្រជុំនេះផងដែរ ក្រុមការងារក៏បានលើកឡើងនូវចំណុចមានចំនួន៩ ផ្នែករួមមាន :

១-ទីតាំងក្លោងទា្វរចូលទៅកាន់តំបន់

២-ការស្ថាបនាកំណាត់ផ្លូវចូល

៣-ទីតាំងចំណត

៤-ទីតាំងតូបលក់ដូរ

៥-បន្ទប់ទឹកសាធារណ:

៦-រង្វង់មូលសិលាចារិក

៧-ការកសាងព្រះវិហារ

៨-ស្ពានឆ្ពោះទៅកាន់ចេតីយ៍

៩-ទីតាំងចេតីយ៍ ឃុន ឆាង និងកន្លែងទស្សនីយភាព

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ ថាដោយសារថវិកា មានចំនួនកំណត់ ដូច្នោះក្រុមការងារខេត្តរួមសហការ ជាមួយមន្ទីរពាក់ព័ន្ធយើងនឹងពិនិត្យនិងសិក្សាទៅតាមលទ្ធភាព ដើម្បីធ្វើការរៀបចំស្ថាបនាទៅតាមផ្នែកនីមួយៗ ដោយក្នុងនោះយើងនឹងរើសយកផ្នែកដែលមានអតិភាពជាមុនសិន រួមមាន៣ទីតាំង ១.ការរៀបចំខ្លោងទា្វរ ២.ការរៀបចំបន្ទប់ទឹកសាធារណ: ៣.ការរៀបចំស្ថាបនាស្ពានឆ្ពោះទៅកាន់ចេតីយ៍៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ