អភិបាលខេត្តរតនគិរី ដឹកនាំកម្លាំងចុះល្បាត ភូមិសាស្ត្រខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ
April 20, 2021 អ្នកទស្សនា :

កាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំកម្លាំងចុះល្បាត ភូមិសាស្ត្រខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបិទធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅកម្ពុជា នៅចំណុចគល់ស្ពានស្រែពក ព្រំប្រទល់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។

នាឱកាសនេះដែរ ឯកឧត្តមបានចូលសួរសុខទុក្ខបងប្អូនកងកម្លាំងកំពុងយាមល្បាតអ្នកកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម ស្រុកកូនមុំ និងពិនិត្យកម្លាំងល្បាតត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រក្រុងបានលុង៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ