រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីការស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការសុំលុបភូមិ ការកាត់ភូមិ និងការកំណត់ឈ្មោះភូមិ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម
April 20, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា ស្តីពីការស្នើបង្កើតភូមិថ្មី ការស្នើសុំបំបែកភូមិ ការស្នើសុំលុបភូមិ ការស្នើសុំកាត់ភូមិ និងការកំណត់ឈ្មោះភូមិ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល លោកអភិបាលក្រុង-ស្រុកពាក់ព័ន្ធ និងមន្ត្រីជំនាញមួយចំនួនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាម មាន១០ក្រុង-ស្រុក ឃុំ-សង្កាត់១០៩ ស្មើនឹងភូមិចំនួន៩១៦។ ដោយសារកត្តាប្រជាសាស្ត្រ និងកត្តាភូមិសាស្ត្រ រដ្ឋបាលឃុំ-សង្កាត់ បានស្នើសុំបង្កើតភូមិថ្មី ការបំបែកភូមិ ការលុបភូមិ និងស្នើសុំកាត់ចេញ របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ២០២១ រួមមាន៖ ការស្នើសុំបង្កើតភូមិថ្មី ចំនួន០៧ភូមិ ភូមិដែលស្នើសុំបំបែក ចំនួន៤១ភូមិ ភូមិស្នើសុំលុប ចំនួន០៨ និងភូមិស្នើសុំកាត់ចេញ ចំនួន០២ភូមិ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ