logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ១,០០០ នាក់ ដែលមកពីស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា ព្រមទាំងក្រុងខេមរភូមិន្ទ
48
06-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃអាទិត្យ ៧ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញ ជាអធិបតី ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន ១,០០០ នាក់ ដែលមកពីស្រុកកោះកុង ស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា ព្រមទាំងក្រុងខេមរភូមិន្ទ។ លោកជំទាវ ថ្លែងអណរគុណ ដល់លោក ផុនអេក ផល្លាដេត នាយកក្រុមហ៊ុន KKN និងសប្បុរសជននានា ដែលមានព្រះតេជគុណ បិយធម្មោ ធី អាំភុន ព្រះគ្រូសូត្រស្តាំ វត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានគៀងគរសប្បុរសជននានា ដើម្បីចែកជូនបងប្អូននាឱកាសនេះ ចាត់ទុកជាវប្បធម៌ចែករំលែក។ លោកជំទាវ បានជម្រាបជូន អង្គពិធីទាំងមូល អំពីដំណើការកសាងប្រទេសរហូតមានការរីកចំរើនលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ ខេត្តកោះកុងយើងក៏មានឱកាសទទួលបានវិនិយោគិន មកបោះទុន វិនិយោគ ព្រមទាំងបង្កើនការងារជាច្រើន ដល់បងប្អូនប្រជាពលរដ្ឋយើងផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ