អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩
April 18, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ ដើម្បីឆ្លើយតបទៅនឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត រួមទាំងអភិបាលក្រុងសែនមនោរម្យ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ បានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមកន្លែងព្យាបាល និងកន្លែងចត្តាឡីស័ក ក្នុងករណីមានអ្នកសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩ នៅក្នុងក្រុងសែនមនោរម្យ។

ក្នុងការអញ្ជើញចុះពិនិត្យមើលទីតាំងជាក់ស្តែង ឯកឧត្តម អភិបាលខេត្ត បានសម្រេចយកមន្ទីរពេទ្យបង្អែកខេត្ត ១កន្លែង អគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាណាចក្រកម្ពុជា ១កន្លែង និងផ្ទះគ្រូ ១កន្លែង ដើម្បីត្រៀមលក្ខណៈទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជម្ងឺកូវីដ១៩នេះ។

ឯកឧត្តម បានណែនាំដល់មន្រ្តីជំនាញ ត្រូវរៀបចំបន្ទប់នីមួយៗ ឲ្យបានស្អាត នឹងរៀបចំបំពាក់នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារ និងគ្រែ ព្រមទាំងសម្ភារ និងបរិក្ខាពេទ្យមួយចំនួនទៀតផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីសង្ស័យ ឫផ្ទុកជំងឺកូវីដ-១៩នោះទេ តែទោះជាយ៉ាងក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តតាមគោលការណ៍នានា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការរឹតបន្តឹងនៅតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសជិតខាង និងតាមព្រំប្រទល់រវាងខេត្ត និងខេត្ត ជាពិសេស ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅគ្រប់រមណីយដ្ឋាន ភោជនីយដ្ឋាន និងសណ្ឋាគារ ផ្ទះសំណាក់ នៅក្នុងខេត្ត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ