ថ្នាក់ដឹកនាំខេត្តព្រះវិហារ នាំយកសម្ភារទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តពោធិព្រឹក្ស ហៅវត្តគោកបេង ស្ថិតនៅក្នុងក្រុងព្រះវិហារ
April 18, 2021 អ្នកទស្សនា :

រដ្ឋបាលខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញនាំយកសម្ភារទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តពោធិព្រឹក្សហៅវត្តគោកបេង ស្ថិតនៅក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

សម្ភារដែលប្រគេននាឱកាសនោះរួមមាន អង្ក៦៥០គីឡូក្រាម​ មី២២កេស​ ទឹកត្រី១២យួរ ទឹកស៊ីវ១៥យួរ ទឹកក្រូវ២០កេស​ ទឹកបរិសុទ្ធ១៩កេស ស្ករស​ ប៊ីចេង​ ត្រីខ​ ផ្លែឈើ២កេស នំបញ្ចុក៦០គីឡូក្រាម​ នំប័ង សាច់គោ​សាច់ជ្រូក ម៉ាស៥០ដុំ អាល់កុល១០លីត្រ និងថវិកា ៤,៦០០,០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ