អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភាររួមមាន ម៉ាស​ និងអាល់កុល​ ជូនដល់រដ្ឋបាលក្រុង-ស្រុក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​
April 16, 2021 អ្នកទស្សនា :

នាព្រឹកថ្ងៃសុក្រទី១៦​ ខែមេសា​ ឆ្នាំ២០២១នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភាររួមមានម៉ាស​ និងអាល់កុល​ ជូនដល់រដ្ឋបាលក្រុង-ស្រុក សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩​ ដែលក្នុងនោះ ស្រុកស្វាយជ្រំ​ ស្រុករមាសហែក​ និងក្រុងស្វាយរៀង​ ក្នុងមួយក្រុងស្រុកទទួលបាន ម៉ាស ៤កេស (១០.០០០ម៉ាស)​ អាល់កុល ២កាន​(៦០លីត្រ​)​ និងស្រុកចន្ទ្រា​ ស្រុកកំពង់រោទិ៍​ ស្រុកស្វាយទាប​ ស្រុករំដួល​ ក្នុងមួយស្រុកទទួលបាន ម៉ាស ៣កេស (៧.៥០០ម៉ាស់​)​ និង​អាល់កុល ១កាន​ (៣០លីត្រ)​។

មានប្រសាសន៍នៅក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលបាលខេត្តបានថ្លែអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលកន្លងមកបានចូលរួមឧបត្ថម្ភទាំងសម្ភារ​ និងថវិកាជួយដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តស្វាយរៀង​ ហេីយរដ្ឋបាលខេត្តបានរៀបចំចែកជូនដល់រដ្ឋបាល​ ក្រុង-ស្រុក​ ជាបន្តបន្ទាប់ក៏ដូចជាចែកជូននាព្រឹកនេះ។ ​

ឯកឧត្តមក៏បានថ្លែងនូវការអរគុណ​ចំពោះ​ បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងទាំងបី និងរដ្ឋបាលក្រុងស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង​ ដែលបាន​និងកំពុងបន្តអនុវត្តជារៀងរាល់ថ្ងៃនូវយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាក្នុងមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ