logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តតាកែវបានរៀបចំពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម និងប្រមូលថវិកាបានចំនួន ១៧ម៉ឺន៥ពាន់ដុល្លារ ដើម្បីទ្រទ្រង់ការងារមនុស្សធម៌
66
06-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ប្រមូលថវិកាបានចំនួន ១៧ម៉ឺន៥ពាន់ដុល្លារ ដើម្បីទ្រទ្រង់ការងារមនុស្សធម៌ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានប្រារព្ធពិធីអបអរសាទរខួបលើក ១៥៥ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ក្រោមប្រធានបទ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ មន្ត្រីរាជការ យុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរិទ្ធ និងសប្បុរសជនសរុប ៦៥៥នាក់ ដោយប្រមូលថវិកាបានប្រមាណ ១៧ម៉ឺន៥ពាន់ដុល្លារអាមេរិក។ ថ្លែងក្នុងពិធីនោះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ធ្វើសកម្មភាពជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះប្រកបដោយទឹកចិត្ត និងស្មារតីមនុស្សធម៌។ ឯកឧត្តបន្តថាការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាអ្នកស្ម័គ្រចិត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហម និងសប្បុរសជននានាគឺជាការរួបរួម ពូតផ្តុំជាកម្លាំងក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីជួយដល់ជនរងគ្រោះ និងកាត់បន្ថយការរងគ្រោះ បន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ជងរងគ្រោះ និងជនងាយរងគ្រោះស្របតាមប្រធានបទ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានផ្តាំផ្ញើដល់កម្លាំងយុវជនទាំងអស់ត្រូវស្វែងយល់ថា ការឈឺចាប់របស់ជនរងគ្រោះ គឺជាការឈឺចាប់របស់សង្គមទាំងមូល ហើយយុវជនត្រូវចូលរួមចំណែកកាត់បន្ថយនូវការឈឺចាប់ទាំងនេះ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជនទាំងឡាយបន្តជួយឧបត្ថម្ភ គាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌របស់ខ្លួនតទៅទៀត។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ