អភិបាលខេត្តតាកែវ បន្តដឹកនាំក្រុមការងារចម្រុះ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យ គោលដៅឈរជើង របស់សមត្ថកិច្ច នៅភូមិសាស្ត្រស្រុកព្រៃកប្បាស ជាប់ព្រំប្រទល់ខេត្តកណ្ដាល និងភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ខេត្តកំពត
April 13, 2021 អ្នកទស្សនា :

តាកែវ៖ ក្នុងរយៈពេលពេញមួយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ទូច អូន ព្រមទាំង មន្ត្រីពាក់ព័ន្ធជាច្រើន បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យ គោលដៅឈរជើងរបស់ សមត្ថកិច្ច នៅភូមិសាស្ត្រឃុំចារ និងឃុំកំពង់រាប ក្នុងស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ ជាប់ជាមួយ ស្រុកកណ្ដាលស្ទឹង និងស្រុកកោះធំ ខេត្តកណ្ដាល ព្រមទាំងបន្តចុះពិនិត្យមើល នៅភូមិសាស្រ្តឃុំញ៉ែងញ៉ង និងឃុំត្រាំកក់ ក្នុងស្រុកត្រាំកក់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីពិនិត្យមើលការអនុវត្តតាម សេចក្ដីសម្រេច លេខ ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្ត ឬចូលមកខេត្ត នានា ទូទាំងប្រទេស តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងទប់ ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ហើយស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា មិនទាន់ថមថយនៅឡើយ ដែលតម្រូវអោយយើងទាំងអស់គ្នារួមការពារទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងការអនុវត្តតាម ការណែនាំក្រសួងសុខាភិបាល ពិសេសវិធានការណ៍៣កុំ និង៣ការពារអោយបានត្រឹមត្រូវ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ចំពោះគោលដៅដែលកំពុងតែដាក់នៅតាមចំណុច សូមកងកម្លាំងសមត្ថកិច្ច ដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំផ្ទាល់ ត្រូវតែអនុវត្តសេចក្តីសេចក្តីសម្រេច ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ អោយមានប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ ពោល គឺមិនត្រូវមានភាពយោគយល់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ បើគាត់មកពីកន្លែងណាតម្រូវឱ្យគាត់ទៅកន្លែងនោះវិញ ពោលគឺហាមដាច់ខាតការឆ្លងចូលខេត្ត ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ខែមេសា។

បើតាមឯកឧត្តម អ៊ូច ភា ការចេញចូល ឬធ្វើដំណើរឆ្លងកាត់មកខេត្ត ឬចូលមកខេត្តបាន ចំពោះតែប្រភេទរថយន្តដឹកទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្រ្តីរាជការសាធារណៈ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញឯកសារ ឬលិខិតបេសកកម្មច្បាស់លាស់ រថយន្តសង្រ្គាះបន្ទាន់ រថយន្តពន្លតអគ្គីភ័យ រថយន្តដឹកសំរាម និងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅទីកន្លែងនៅតាមរោងចក្រ សហគ្រាស ដែលមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ។ល។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានអំពាវនាវ នឹងសុំយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ សូមកុំទាន់ធ្វើដំណើរ មកលេងស្រុកកំណើត នៅក្នុងរយៈពេលនៃការបិទការធ្វើដំណើរនេះ សូមបន្តស្នាក់នៅដដែល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ និងមិនមែនជាភ្នាក់ងារចម្លងកូវីដ១៩ ដល់បងប្អូនសាច់ញាតិនៅស្រុកកំណើតរបស់យើងឡើយ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ