រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១ករណី
April 08, 2021 អ្នកទស្សនា :

ក្រោយពីមានករណីផ្ទុះកូវីដ១៩លើស្រ្តីម្នាក់ឈ្នោះ កែវ ឧស្សាហ៍ ក្នុងស្រុកត្បែងមានជ័យរួចមក រដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា ប្រជាពលរដ្ឋម្នាក់ឈ្នោះ កែវ ឧស្សាហ៍ ភេទស្រី អាយុ២៩ ឆ្នាំរស់នោភូមិពោធិ៍ ឃុំពោធិ៍ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្ត ឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496។

ឯកឧត្តមអភិបាលខេត្ត សំណូមពរឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ