អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ឧបត្ថម្ភដល់កងវរសេនាតូចលេខ ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី
April 12, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឧត្តមសេនីយ៍ទោ សាន្ត គីមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោក ស៊ន សារុន នាយករដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ឧបត្ថម្ភដល់កងវរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលដ៏ខ្លីនាពេលខាងមុខនេះ នឹងដើម្បីការពារបូរណភាពទឹកដី និងពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរស់នៅរបស់កងកម្លាំងយោធា ជាពិសេស កងកម្លាំងដែលនៅឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារបូរណភាពទឹកដី ការពារ សន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេស ពង្រឹងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ រវាងប្រទេសជិតខាង ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍។

ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន រួមមាន៖ អង្ករ ៨០០គីឡូក្រាម មី ២៣កេះ ត្រីខ ៣កេះ ភេសជ្ជៈ ៤០កេះ ទឹកសុទ្ធ ១០០យួរ ទឹកសុទ្ធ ១០កេះ អាល់កុល ៣០លីត្រ និងថវិកា ៦លានរៀល ដើម្បីឧបត្ថម្ភដល់កងវរសេនាតូចលេខ២ នៃតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ