អាជ្ញាធរខេត្តប៉ៃលិន កំពុងរៀបចំតុបតែងលម្អសោភ័ណភាពក្នុងខេត្ត ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី
April 12, 2021 អ្នកទស្សនា :

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និង ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរក្រុង និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំតុបតែងលម្អសោភ័ណភាពក្នុងទីក្រុង និងតាមទីសាធារណៈ នានាក្នុងខេត្ត ដើម្បីត្រៀមទទួលអំណរទេវតាឆ្នាំថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ នាពេលខាងមុខ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បើទោះបីជាបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចឱ្យធ្វើនៅតាមផ្ទះរៀងៗខ្លួន ក៏យើងត្រូវតែធ្វើការតុបតែងលម្អនៅតាមទីសាធារណៈ ដូចជា៖ ផ្កាភ្ញី ភ្លើងពណ៌ ដើម្បីលើកកម្ពស់សោភ័ណ ភាព ទីក្រុងផង និងត្រៀមទទួលអំណរទេវតាឆ្នាំថ្មីផង។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិនកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្ត ដូចជា៖ ការកសាងផ្លូវគមនាគមន៍ កែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី នៅតាមទីសាធារណៈ ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការទាំងអស់គ្នា ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសការថែរក្សាអនាម័យ សាធារណៈ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរអង្គភាព ជំនាញ ជុំវិញខេត្តទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះការថែទាំផ្កាលើសួនពុះចែកទ្រូងផ្លូវ ទៅតាមគោល ដៅ របស់ខ្លួន ដែលរដ្ឋបាល ខេត្តបានបែងចែក ដើម្បីរួមចំណែកលើកកំពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជាមន្ត្រីរាជការ បម្រើ ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឆ្នាំនេះ គឺប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១ តែមិនមានការជួបជុំ និងធ្វើពិធីសាសនា នៅ តាមវត្តអារាម ដែលមានមនុស្សច្រើននោះទេ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាល ដើម្បីស្កាត់ការចម្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ