ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចូលរួមចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលកំពុងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តប៉ៃលិន
April 12, 2021 អ្នកទស្សនា :

ប៉ៃលិន៖ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជនទាំងអស់ក្នុងខេត្តប៉ៃលិន អោយខិតខំយកចិត្តទុកដាក់រក្សាការពារសុខភាព និងត្រូវអនុវត្តន៍នូវវិធានការការពារ ពីជំងឺកូវីត-១៩ ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា៖ ទុកលំបាក និងកង្វល់របស់បងប្អូនអតីតយុទ្ធជន គឺជាកាព្វកិច្ចរបស់ យើង ទាំងអស់គ្នា ជាពិសេសអាជ្ញាធរដែនដី ត្រូវចូលរួមសហការគ្នាជួយដោះស្រាយជូនពួកគាត់អោយ បានទាន់ពេលវេលាដោយមិនទុកពួកគាត់ចោលនោះទេ ហើយជាក់ស្តែងនៅពេលនេះ រាជ រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូដល់បងប្អូនអតីតយុទ្ធជន ដោយផ្តល់ឱកាសឱ្យទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណាក់កាលទី២នេះ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំ ខេត្តប៉ៃលិនគ្រប់ថ្នាក់ និងគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវ បន្ត យកចិត្តទុកដាក់ដល់ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសមន្ត្រី ជំនាញ ពាក់ព័ន្ធ និងកងកម្លាំង ប្រដាប់អាវុធ ត្រូវរួមគ្នា ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋ ដែលជួបគ្រោះអាសន្ននានា ទាំងកត្តាធម្មជាតិ និងកត្តាផ្សេងៗ ឱ្យបានទាន់ ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា៖ បច្ចុប្បន្នអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានចំនួនសរុប ១៣៧៩ នាក់ ក្នុងនោះពិការ ចំនួន ៨១៧នាក់ និវត្តន៍ជន ចំនួន ៣៧១នាក់ បាត់បង់ ចំនួន ១៥នាក់ ពលី ១៤០នាក់ មរណៈចំនួន ៣៦នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈសរុប ៣៦គ្រួសារ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ