អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ
April 12, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណ:អភិបាលខេត្តព្រះសីហនុ​ អញ្ជើញចុះពិនិត្យមើលសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋអ្នកប្រកបមុខរបររត់តាក់ស៊ី រត់ម៉ូតូឌុប រត់ម៉ូតូកង់បី និងអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀត នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ត្រូវ រៀបចំសណ្ដាប់បានល្អ សម្រួលដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបានលឿន ការពារការចម្លងគ្នាទៅវិញទៅមក សូមរក្សាគម្លាតឱ្យបាន ១,៥០ ម៉ែត្រ និងចូលរួមអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាល ពិសេសគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣កុំ ទើបយើងជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ