ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្លាំងគ្រប់ប្រភេទទូទាំងខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
April 11, 2021 អ្នកទស្សនា :

ខេត្តកែបៈ នៅថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយកងកម្លាំងគ្រប់ប្រភេទទូទាំងខេត្តកែបរួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋនតំបន់ប្រតិបត្តិការសឹករងកែប និងកម្លាំងបញ្ជាការដ្ឋាននគរបាលការពារព្រំដែនទឹកវរៈសេនាតូចលេខ៤៣០ប្រចាំខេត្តកែប ។

នៅក្នុងឱកាសនោះឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានផ្សព្វផ្សាយសេចក្តីសម្រេចលេខ៤៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំលេខ០០៣ របស់រដ្ឋបាលខេត្តកែប ដោយឯកឧត្តមបានណែនាំដល់កងកម្លាំងទាំងអស់ត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត និងប្រកបដោយប្រសិទ្ធភាព ។ ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់គ្រប់កងកម្លាំងទាំងអស់ត្រូវអនុវត្តឲ្យបានជាប្រចាំនូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដែលត្រូវដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា និងសូមព្រឹត្តិការណ៍២០គុម្ភៈ ឆាប់បានបិទបញ្ចប់ ។

នៅក្នុងការចុះសួរសុខទុក្ខក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានពាំនាំនូវអង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនជូនដល់អង្គភាពដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក្នុងអង្គភាព៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ