ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបទី១៥៥ ក្រោមប្រធានបទ​ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនណាម្នាក់ចោល»
May 05, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៨ នៅ ខេត្តកំពង់ឆ្នាំងបានប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៧ ខួបលើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា​មិនទុកនរ​ណាម្នាក់ចោល»ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលកាកបាទក្រហម កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា មន្រ្តីរាជការ អង្គភាពជុំវិញខេត្ត យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម សប្បុរសជនសរុបចំនួន៩៣១នាក់។ ឯកឧត្តមឈួរ ច័ន្ទឌឿនប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានប្រសាស​ន៍ថា៖ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ជាវេទិកាមួយជម្រាបជូនបងប្អូនជនរួមជាតិអោយបានយល់ជ្រួតជ្រាបពីបញ្ហាប្រឈមនានា ដែលមនុស្សជាតិកំពុងជួបប្រទះ និង ពីអ្វីដែលកាកបាទក្រហមកំពុងធ្វើ ដើម្បីជួយសំរាលទុក្ខលំបាករបស់គ្រួសារងាយរងគ្រោះទាំងឡាយ រួមចំណែកជួយសង្គ្រោះអាយុជីវិតមនុស្សជាតិ លើក កម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ រួមចំណែកកាត់បន្ថយហានិភ័យនានា និងកំពុងកសាងភាពធន់មាំរបស់សហគមន៍ ។

ឯកឧត្តម ហ៊ី ណាត អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្ត នៅក្នុងឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨កន្លងទៅនេះ គឺបានធ្វើជាប្រចាំ និង ជួយសង្រ្គោះបានទាន់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយផេ្សងៗដូចជា គ្រោះទឹកជំនន់អគ្គីភ័យ រន្ទះបាញ់ លង់ទឹក និង ប្រជាពលរដ្ឋដែលជួបការលំបាកនៅគ្រប់ទីកន្លែង ដូចជាចាស់ជរា គ្មានទីពឹង និង អ្នកផ្ទុកមេរោគអេដស៍ជាដើម ។

លោក ជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា៖ដើម្បីឆ្លើយតបទៅនឹងពាក្យស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នានោះ គឺសូមអំពាវនាវដល់ស្ថាប័នទាំងអស់ សូមបន្តចូលរួមចំណែកនូវការជួយឧបត្ថម្ភ និងគាំទ្រ ជាកម្លាំងកាយ កម្លាំងចិត្ត ផ្នែកបច្ចេកទេស សម្ភារៈ និង ថវិកា ដើម្បីអោយកាកបាទក្រហមកម្ពុជា មានលទ្ធភាពពង្រីកប្រតិបត្តិការនិងលើកកម្ពស់ប្រសិទ្ធិភាពការងារ របស់ខ្លួន ជាពិសេសគឺធានាបាននូវការផ្គត់ផ្គង់ ផ្នែកហិរញ្ញវត្ថុដែលជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ដំណើរការសកម្មភាពមនុស្សធម៌ ដើម្បីឆ្លើយតបអោយបានទាន់ពេលវេលាទៅនិងសំណូមពរ និងសេចក្តីត្រូវការរបស់ជនងាយរងគ្រោះ និង ជនរងគ្រោះដែលត្រូវការជំនួយសង្រ្គោះជាបន្ទាន់បំផុត ។

សូមបញ្ជាក់ថា៖ក្នុងទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហមឆ្នាំនេះ ខេត្តកំពង់ឆ្នាំង ប្រមូលថវិកាបាន ១៤៤.០០០ដុល្លារ សម្រាប់បន្តបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋ ដែលជួបការលំបាកនិងរងគ្រោះ មហន្តរាយផ្សេងៗទៀត ។ ក្នុងពិធីនោះផងដែរសម្តេចចៅហ្វាវាំងនិងគណៈអធិបតីក៏បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹងស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និង អ្នកផ្ទុកជំងឺអេដស៍ចំនួន១៥៥គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ៣០ គីឡូក្រាម,មី១កេស,ត្រីខ១០កំប៉ុង,ឃីត១កញ្ចប់និងថវិកា២ម៉ឺនរៀលផងដែរ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ